កម្មវិធីដំបូងគេបង្អស់នៅខេត្តសៀមរាបប្រទេសកម្ពុជា!!
ស្រ្តាយ៍ឌ័រ គឺជាប្រភេទកីឡាប្រណាំងកង់ដែលមិនប្រើប្រាស់ឈ្នាន់ធាក់ហើយកីឡានេះបង្កើតឡើងសម្រាប់កុមារដែលមានចន្លាះអាយុចាប់ពី១៨ខែ ដល់ ៥ឆ្នាំ។ កុមារត្រូវប្រើប្រាស់កំលាំងជើងរបស់ពួកគេក្នុងការធាក់លើដីដើម្បី ឲ្យស្រ្តាយ៍ឌ័ររបស់ពួកគេទៅមុខនិងដល់គោលដៅ។ កីឡានេះមានការពេញនិយមក្នុងបណ្ណាប្រទេសអឺរ៉ុប និងអាស៊ីមួយចំនួនផងដែរ។
កម្មវិធីថ្មីដែលលោកអ្នកចង់ទស្សនាជាពិសេសកូនៗរបស់លោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ!!!
កីឡាប្រណាំងស្រ្តាយ៍ឌ័រ នឹងប្រព្រឹត្តិឡើងនៅថ្ងៃអាទិត្យទី ០៤ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះនៅផ្សារ ហេរីថេក ជាន់ទី B1 ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៧យប់។ ដូចនេះបិតាមាតាកុំភ្លេចជូនកូនៗនិងអូនតូចៗជាទីស្រឡាញ់ដែលមានអាយុចាប់ពី ០៣ ដល់ ០៦ឆ្នាំ មកចុះឈ្មោះចូលរួមប្រកួតកីឡាប្រណាំងស្រ្តាយ៍ឌ័រ ទាំងអស់គ្នា ដើម្បីឲ្យពួកគេទទួលបាននូវបទពិសោធន៍ថ្មីក៏៏ដូចជាបង្កើនភាពរីករាយ និងភាពក្លាហាន! ការចុះឈ្មោះមានតម្លៃ ២ដុល្លារ ប៉ុណ្ណោះសម្រាប់៥០នាក់ដំបូង និង ៣ដុល្លារសម្រាប់ការចុះឈ្មោះបន្ទាប់ពី៥០នាក់ ដែលក្នុងនោះមានររួមបញ្ចូលនូវ ស្រ្តាយ៍ឌ័រ សម្រាប់ធ្វើការប្រណាំង និងមួកសុវិត្ថភាព មួយផងដែរ។ កាន់តែពិសេសចំពោះការជាវនូវ ស្រ្តាយ៍ឌ័រ ក្នុងកម្មវិធីនឹងទទួលបានការបញ្ចុះតម្លៃ ១០%។
ជួបគ្នាក្នុងពេលឆាប់ៗនេះ!!
ព័ត៌មានទំនាក់ទំនង
ឈ្មោះ : ផុន សំដារ៉ា
ទូរស័ព្ទ : +855 70 47 47 31 | +855 95 47 47 31
អ៊ីមែល : sales@theheritagewalk.com