ពីព្រោះអ្នកអាចមកពិសារអាហារ ញុំាភេសជ្ជៈ មើលកុន ដើរទស្សនា ឬដើរកំសាន្តជាមួយមិត្តភក្តិ ដោយទទួលយកបទពិសោធន៍ល្អៗបំផុតពីផ្សារ ដែលនឹងផ្តល់ឲ្យលោកអ្នក។ គ្រាប់យ៉ាងគឺស្ថិតនៅក្រោមដំបូលតែមួយ ជាមួយនឹងអាគារដែលបានរចនាប្រណិត ស្ថិតក្នុងបរិយាកាសធម្មជាតិ ជាមួយទីធ្លាធំទូលាយសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ។ ដោយបានទទួលនូវពានរង្វាន់រចនាម៉ូដអាគារដ៏ល្អ ផ្សារ ហេរីថេក ក៏តំណាងឱ្យអត្តសញ្ញាណ និងសម្រស់វប្បធម៌ដ៏រឹងមាំ នៅក្នុងរចនាសម្ព័ន្ធដែលមិនអាចពិពរណ៌នាបាន។ ភាពសុខដុមរមនារួមបញ្ចូលគ្នារវាងសោភ័ណភាព និងមុខងារយ៉ាងប៉ិនប្រសប់ បានផ្លាស់ប្តូរទីធ្លានេះទៅជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការលំហែកាយប្រចាំថ្ងៃ ដូច្នេះអគារមួយនេះមិនត្រឹមតែផ្តល់នូវបទពិសោធន៍ថ្មីនោះទេ ថែមទាំងនាំមកនូវថាមពលដ៏រស់រវើក ដែលសំណង់ក៏បានរួមបញ្ចូលនូវរចនាបទពីសម័យអាណានិគមនិយមបារាំង និងភាពប្រណីតទំនើប។ ការអបអរសាទរសម័យបច្ចុប្បន្ននៃមរតកក្នុងស្រុក និងភាពឆើតឆាយដ៏ខ្ពង់ខ្ពស់នៃតម្លៃប្រពៃណី គឺជាអត្តសញ្ញាណពិតនៃទស្សនវិជ្ជារចនារបស់បេតិកភណ្ឌ ដែលធ្វើឱ្យវាក្លាយជាស្នាដៃដែលមិនចេះរីងស្ងួត។ ផ្នែកនៃអគារភាគច្រើនត្រូវបានរចនាឡើង ដើម្បីធ្វើស្របតាមវប្បធម៌បេតិកភណ្ឌរបស់ខ្មែរលាយជាមួយគំនិតរចនារាប់ពាន់ឆ្នាំមុន នៅលើប្រាសាទអង្គរវត្តដែលត្រូវបានគេស្គាល់ថាជាប្រាសាទបេតិកភ័ណ្ឌពិភពលោក ហើយផ្នែកខ្លះទៀតត្រូវបានរចនាឡើង ដើម្បីធ្វើជាទីក្រុងទំនើបដែលបន្សល់ទុកពីសម័យអាណានិគមបារាំង។អំពីយើង
ហេតុអ្វីចាំបាច់មក ផ្សារ ហេរីថេក?
គំនិតនៃគម្រោង
ការបំផុសនៃភាពឆ្នៃប្រៃឌិតរបស់យើង