អ្នកអាចសាកសួរព័ត៌មានអំពីផ្សារ ក៏ដូចជាព្រឹត្តិការណ៍ពិសេសៗ រួមទាំងកម្មវិធីផ្សេងៗ។ ក្រៅពីនេះពួកគេអាចណែនាំអ្នកការកម្សាន្តនានានៅក្នុងផ្សារ។ ប្រសិនបើមានករណីភ្លេចរបស់របរនៅក្នុងផ្សារ អ្នកអាចផ្តល់ព័ត៌មានទៅដល់ពួកគេ។ ទីតាំងនៅជាន់ទី ១ នៅចនោះ ភោជនីយដ្ឋានគុយទាវចិន និង ហាងលក់សំលៀកបំពាក់ Zando (បុរស) ។ មិនងាយស្រួលទេ សម្រាប់ភ្ញៀវទេសចរចង់ស្វែងរកវ៉ាយហ្វាយ ដែលមានល្បឿនលឿនហើយឥតគិតថ្លៃ ក្នុងកំឡុងពេលដើរកំសាន្តរបស់ពួកគេ។ ផ្សារ ហេរីថេក ផ្តល់ជូនវ៉ាយហ្វាយឥតគិតថ្លៃ សម្រាប់លោកអ្នកប្រើប្រាស់ដោយសេរី ជាមួយនឹងការតភ្ផាប់រហ័សងាយស្រួល។ លោកអ្នកនឹងរីករាយជាមួយអ៉ីនធឺណិតល្បឿនលឿន រួមទាំងទីធ្លាសម្រាកលំហែមានផាសុខភាព។ ឈប់ព្រួយបារម្មណ៍ពីសាច់ប្រាក់នៅក្នុងកាបូបរបស់លោកអ្នកទៀតទៅ។ រីករាយជាមួយការទិញឥវ៉ាន់ ការទទួលទានអាហារ ការកំសាន្តនានា នៅក្នុងផ្សារ ហេរីថេក ដោយលោកអ្នកអាចធ្វើប្រតិបត្តិការសាច់ប្រាក់តាមរយៈទូរអេធីអឹមរបស់ធនាគារ អេស៊ីលីដា ប្រេដ ប៊ែង អេបីអេ និងកម្ពុជាពាណិជ្ជ នៅជាន់ B1 រៀងរាល់ម៉ោងផ្សារបើកដំណើរការ។សេវាកម្ម
សេវាកម្ម
ប្រើប្រាស់វ៉ាយហ្វាយដោយឥតគិតថ្លៃ
ដកប្រាប់តាមម៉ាស៊ីន អេធីអឹម