ពានរង្វាន់បង្គន់សាធារណះប្រចាំឆ្នាំ ២០១៩

ពានរង្វាន់បង្គន់សាធារណះប្រចាំឆ្នាំ ២០១៩

ផ្សារ ហេរីថេក បានទទួលជ័យលាភី “បង្គន់សាធារណៈកម្ពុជា លើកទីមួយ ឆ្នាំ ២០១៩” ដែលរៀបចំដោយក្រសួងទេសចរណ៍ និង គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត។ នេះជាមោទនភាពមួយសំរាប់ពួកយើង ក៏ដូចជាសម្រាប់ក្រុងសៀមរាបផងដែរ។

ដើម្បីកែលម្អឲ្យសមនឹងឈ្មោះ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ” គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចេញនូវកម្មវិធីថ្មីដែលហៅថា “ពានរង្វាន់បង្គន់សាធារណៈកម្ពុជា” ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពបង្គន់សាធារណៈនៅកម្ពុជា។ វាក៏ជាផ្នែកមួយដ៏សំខាន់ផងដែរក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យជ្រើសរើសប្រទេសកម្ពុជា ជាទិសដៅទេសចរណ៍ដំបូង។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានជ្រើសរើសយកស្ថាប័នចំនួន ១២ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងនេះ ក្នុងនោះមានប្រភេទដូចជាមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ផ្សារទំនើប រមណីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ និងផ្សារក្នុងតំបន់ ដើម្បីទទួលបានការវាយតម្លៃពីប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិតាមរយៈប្រព័ន្ធបោះឆ្នោតផ្លូវការនេះ http://pt.cambodiacleanup.com/voter.

ពួកយើងនឹងនៅតែបន្ដ ពង្រឹងបន្ថែមនូវអនាម័យ ក៏ដូចជាភាពស្អាតនៃបន្ទប់ទឹករបស់យើង ដើម្បីផ្ដល់ជូននូវផាសុកភាព ក៏ដូចជាភាពស្រស់ស្រាយសំរាប់ភ្ញៀវដែលបានមកកំសាន្ដនៅទីនេះ ក៏ដូចជារួមចំនែកចូលរួមក្នុងការធ្វើអោយទីក្រុងសៀមរាបកាន់តែស្អាត។