ជ័យលាភី ពានរង្វាន់ឌីហ្សាញស្ថាបត្យកម្មលក់រាយល្អជាងគេប្រចាំឆ្នាំ ២០១៨
វាជាមោទនភាពដ៏ធំមួយសម្រាប់ខេត្តសៀមរាប ដែលផ្សារ ហេរីថេក បានទទួលពានរង្វាន់នេះក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យរបស់ក្រុហ៊ុន PropertyGuru Cambodia ដែលកម្មវិធីនេះ ប្រព្រឹត្តិឡើងនៅល្ងាចថ្ងៃសុក្រទី ១៦ ខែមីនា ឆ្នាំ ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ PropertyGuru Cambodia គឺជាផ្នែកមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យ ក្នុងតំបន់អាស៊ីដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ។ ហើយវាគឺជាព្រឹត្តិការណ៍អចលនទ្រព្យធំបំផុតក៏ដូចជាពានរង្វាន់ឧស្សាហកម្មផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឈ្មោះដែលលេចធ្លោជាងគេនៅក្នុងវិស័យអចលនទ្រព្យដែលធ្វើឡើងដើម្បីអបអរសាទរទៅដល់អ្នកអភិវឌ្ឍន៍គំរោងនិងរចនាល្អបំផុតនៅទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។
នៅក្នុងឆ្នាំ ២០១៨ គម្រោងដែលត្រូវបានកត់សំគាល់គឺមានចំនួន ១៩ និងត្រូវបានជ្រើសរើសឲ្យទទួល ពានរង្វាន់ចំនួន ២៥ នៅក្នុងប្រភេទផ្សេងៗគ្នា។ ក្នុងនោះផងដែរផ្សារ ហេរីថេក គឺជាគម្រោងតែមួយគត់នៅក្នុងខេត្តសៀមរាបដែលត្រូវបានគេជ្រើសរើសសម្រាប់ពានរង្វាន់ឌីហ្សាញស្ថាបត្យកម្មលក់រាយល្អជាងគេប្រចាំឆ្នាំ ២០១៨។