ព័ត៌មានហាង

Dairy Queen

លេខឯកតា: ០៣៣

ប្រភេទ: អាហារ | បង្អែម | ភេសជ្ជៈ

ជាន់: GF

បើក: ជា​រៀងរាល់ថ្ងៃ | 09:00 ព្រឹក - 10:00 យប់

ទូរស័ព្ទ: +855 87 450 990

ការទូទាត់:

អនុវត្តតាម :

អំពីហាង

អស់រយះពេលជាង ៧០ឆ្នាំមកហើយរូបមន្តនៃភាពជោគជ័យរបស់ដេរីឃ្វីនគឺសាមញ្ញបំផុត​។​ វាការរួមបញ្ចូលគ្នានៃបុគ្គលដែលមានភាពឧស្សាហ៌ព្យាយាម មាន​ភាពម្ចាស់ការ​ក្នុងការគ្រប់គ្រង និង​ អាហារដែលមានរសជាតិឆ្ងាញ់ដែលបំរើនៅក្នុងគ្រឹះស្ថានរបស់យើង។

ស្ថាបនិករបស់ដេរីឃ្វីន គឺជា​បុគ្គលដែលបានណែនាំបង្អែមប្រភេទថ្មី​មួយ ហើយក្នុងនោះក៏បាន បង្កើតមូលដ្ឋានគ្រឹះនៃឧស្សាហកម្ម សិទ្ធិអាជីវកម្ម។ ប្រវត្តិសាស្រ្តនៃដេរីឃ្វីន គឺរឿងមួយ នៃផលិតផលដែលពិសេសតែមួយគត់ដែលបង្កើត​ឧស្សាហកម្ម។

រឿងរ៉ាវដែលអស្ចារ្យរបស់យើង​បានចាប់ផ្តើមជាមួយនឹង ការលក់ផលិតផលដែលមិនបញ្ចេញឈ្នោះ ក្នុងតំលៃ ១០សេន នៅថ្ងៃទី​ ៤ ខែសីហា ឆ្នាំ ១៩៣៨ នៅកែនកាគី រដ្ឋអ៊ីលីណយ។ ឪពុកនិង កូន ប្រុស ដែលមានអាជីវកម្មចំរុះនៅ Green River, រដ្ឋអ៊ីលីណយ​ បាននិងកំពុងពិសោធផលិតផល ទឹកដោះគោកកមួយរយះ។​ ពួកគេបានទាក់ទងទៅ Sherb Noble ដែលជាមិត្តល្អ និង​ជាអតិថិជន ដែលបាន​យល់ព្រមបើកការសាកល្បងលក់ “ All you can eat” នៅហាងការ៉េមដែល កំពុងដំណើរការរបស់គាត់។ គ្រាន់តែរយះពេល ពីរម៉ោងប៉ុណ្ណោះគាត់អាចលក់បង្អែមថ្មីនេះ រហូតដល់ទៅ ១៦០០ ចាន។

ការពីមុនការទិញសិទ្ធិអាជីវកម្មគឺជារឿងដែលយើងមិនដែលធ្លាប់បានដឹង ប៉ុន្តែសក្តានុពលរបស់ ផលិតផលថ្មី បានធ្វើអោយវាក្លាយទៅជារឿងធម្មតាសំរាប់ប្រពន័្ធបែបនេះ។ នៅពេលដែល​សហរដ្ឋអាមេរិកចូលក្នុងសង្គ្រាមលោកលើកទី ២ នៅខែធ្នូរ ឆ្នាំ ១៩៤១ មានហាង ដេរីឃ្វីន តិចជាង ១០កន្លែង។ ទោះយ៉ាងណាភ្លាមៗ បន្ទាប់ពីសង្គ្រាម សិទ្ធិអាជីវកម្មនេះ បានចាប់ផ្តើមក្នុងល្បឿន មួយស្ទើរតែមិនមានការប្រកួតប្រជែង។ ជាមួយនិង ១០០ហាងប៉ុណ្ណោះ ក្នុងឆ្នាំ ១៩៤៧ វាបានកើនឡើងដល់ ១៤៤៦ហាង នៅក្នុងឆ្នាំ ១៩៥០ បន្ទាប់មក ២៦០០ហាង ក្នុងឆ្នាំ ១៩៥៥។​ សព្វថ្ងៃនេះ សិទ្ធិអាជីវកម្មរបស់់ ដេរីឃ្វីនជាប្រពន្ធ័ដែលលឿងជាងគេបំផុត​នៅលើពិភពលោកដែលមានភោជនីយដ្ឋានជាង ៥៩០០ នៅសហរដ្ឋអាមេរិក កាណាដា និង​ ២០ កន្លែងផ្សេងទៀតនៅបណ្តាលប្រទេសនានា។

ទោះបីជាមានការផ្លាស់ប្តូរច្រើនក្នុងពិភពលោក ក៏ដូចជាប្រពន្ធ័របស់ដេរីឃ្វីន អស់រយះពេលជាច្រើន​ឆ្នាំ​ ប៉ុន្តែអ្វីដែលហាង ដេរីឃ្វីន មិនប្រែប្រួលនោះគឺ ហាងដេរីឃ្វីន នៅតែជាកន្លែងដែលផ្តល់ភាពរីករាយ ក្នុងការអបអរជ័យជំនះ ជាកន្លែងញាំអាហារថ្ងៃត្រង់ និងជាកន្លែងសំរាប់ជួបជុំក្រុមគ្រួសារ​។​ ភាពជោគជ័យរបស់ ដេរីឃ្វីនបច្នុប្បន្ននេះ គឺសាមញ្ញដូចនៅឆ្នាំ ១៩៤០អញ្ចឹងដែរ។ អតិជិជនពេញចិត្តនាំអោយហាងទទួលបានជោគជ័យ។ ម្ចាស់នីមួយៗនៃសហគ្រាសដែលគ្រប់គ្រងនិងដំណើរការដោយឯករាជ្យរបស់យើងនៅទូទាំងពិភពលោកប្តេជ្ញាថា មិនមានអ្វីក្រៅពីពាក្យស្លោកថា “ We Treat You Right”